ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​ជិត ៤០ នាក់​ស្លា​.​ប់ និង​ជាង ៦០ នាក់​បាត់​ខ្លួន ដោយសារ​ការ​រអិល​បាក់​ដី​នៅ​ហ្វីលីពីន​

ម៉ានីល​៖ បន្ទាប់ពី​ការ​រអិល​បាក់​ដី​ដ៏​ខ្លាំង បាន​វាយប្រហារ​នៅ​ជិត​អណ្តូងរ៉ែ​មាស​មួយ​នៅ​ខាងក្រៅ​ទីក្រុង Maco ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ក្រុម​អ្នក​ជួយសង្គ្រោះ នៅតែ​បន្ត​ប្រតិបត្តិការ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត ខណដែល​អាជ្ញាធរ បញ្ជាក់ កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស ៣៧ នាក់​បាត់​បង់ជីវិត​ហើយ​។​

សាកសព​បន្តបន្ទាប់​ត្រូវបាន​រកឃើញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ប៉ុន្តែ​នៅមាន​មនុស្ស​ចំនួន ៦៣ នាក់ ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​។​

អាជ្ញាធរ​ក្នុង​តំបន់ ជឿថា​មិនមាន​សង្ឃឹម​ឡើយ​ដែលថា​ចំនួន​អ្នក​នៅ​រស់រានមានជីវិត​ច្រើនជាង​អ្នកស្លាប់ ប៉ុន្តែ​អ្នក​ជួយសង្គ្រោះ ជាង ៣០០ នាក់ កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា