ខណដែល​អ៊ីស្រាអែល ប្រកាស​បើក​ប្រតិបត្តិ​ការវាយលុក​លើដី អេ​ហ្ស៊ី​ប បន្ថែម​របង​ការពារ​នៅ​ជិត​តំបន់​ហ្គា​ហ្សា​

រូបភាព​ពី​ផ្កាយរណប បានបង្ហាញ​ពី​ការងារ​សាងសង់​របង​ការពារ​ខាង​ប្រទេស​អេ​ហ្ស៊ី​ប នៅជាប់​នឹង​តំបន់​ប៉ា​ឡេ​ស្ទី​ន ខណដែល​អ៊ីស្រាអែល ត្រៀម​បើក​ការវាយលុក​លើដី​។​

រដ្ឋាភិបាល​អេ​ហ្ស៊ី​ប តាម​សេចក្តីរាយការណ៍ បានចាប់ផ្តើម​ការងារ​ការសាងសង់​របង​ក្បែរ​ព្រំដែន​របស់​ប្រទេស​ជាមួយ​តំបន់​ហ្គា​ហ្សា ចំពេល​មានការ​ភ័យខ្លាច​ថា ការវាយលុក​លើដី​ដែល​គ្រោងទុក​ដោយ​យោធា​អ៊ីស្រាអែល នឹង​រុញ​ជនភៀសខ្លួន​សង្គ្រាម​ចេញពី​តំបន់​ប៉ា​ឡេ​ស្ទី​ន កាន់តែច្រើន​។​

មន្ត្រី​អេ​ហ្ស៊ី​ប បាន​បដិសេធ​មិន​ពិភាក្សា​អំពី​គោលបំណង​នៃ​គម្រោង​នេះ ប៉ុន្តែ​របាយការណ៍​បាន​ណែនាំ​ថា វា​អាចជា​តំបន់​ការពារ សម្រាប់​ទប់ទល់​នឹង​សកម្មភាព​ភៀសខ្លួន​ពី​ហ្គា​ហ្សា​៕

Related posts