ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បា​រ៉ែ​ន តែងតាំង​បុរស​ជនជាតិ​ក្រូ​អាត​លោក Talajic ជា​គ្រូបង្វឹក​ថ្មី​

​កីឡា ៖ សមាគម​បាល់ទាត់​បា​រ៉ែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​បា​រ៉ែ​ន​បានប្រកាស​តែងតាំង​បុរស​ជនជាតិ​ក្រូ​អាត​លោក Dragan Talajic ជា​គ្រូបង្វឹក​ថ្មី​។​

​សហព័ន្ធ​បាន​បន្ថែមថា អតីត​អ្នកចាំទី​វ័យ ៥៨ ឆ្នាំ​រូបនេះ​ធ្លាប់មាន​បទពិសោធន៍​ជា​អ្នកចាត់ការ នៅតាម​បណ្តា​ក្លិប​ជាច្រើន នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​លោក​នឹងធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Manama របស់​បា​រ៉ែ​ន​ក្នុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការបន្ថែម​ពី​សហព័ន្ធ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​របស់លោក​ឡើយ​។​

​បា​រ៉ែ​ន បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Asian Cup ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ដោយ​ចាញ់ ៣-១ ក្នុងពេល​ប៉ះ​ជប៉ុន កាលពី​ថ្ងៃទី​៣១ ខែមករា ហើយ​កាលពី​សប្តាហ៍​មុន បានបញ្ចប់​កិច្ចសន្យា​របស់​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន Juan Antonio Pizzi ដោយ​ការព្រមព្រៀង​ទាំងសងខាង​។​

​បា​រ៉ែ​ន កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ក្នុង​ពូ​ល H នៃ​ការប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដោយមាន ៣​ពិន្ទុ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​។ ពួកគេ​មាន ៣​ពិន្ទុ តាម​ពីក្រោយ​ក្រុម​នាំមុខ​សហព័ន្ធ​អារ៉ាប់​រួម ដែល​បាន​យកឈ្នះ​ពួកគេ ២-០ កាលពី​ខែវិច្ឆិកា​។​

​បា​រ៉ែ​ន នឹងធ្វើ​ដំណើរ​ទៅ​ជួប​នេ​ប៉ាល់ ក្នុងការ​ប្រកួត​ជម្រុះ​បន្ទាប់​របស់​ពួកគេ នៅ​ថ្ងៃទី​២១ ខែមីនា​ខា​មុខ មុនពេល​ប៉ះគ្នា​ជើង​ទី​២ រយៈពេល ៥​ថ្ងៃ​បន្ទាប់​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា