កងកម្លាំងអ៊ីស្រាអែល បានបាញ់ប្រហារទៅលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិដែលដឹកជញ្ជូនស្បៀងអាហារសំខាន់ៗនៅកណ្តាលហ្គាហ្សា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ដោយរារាំងមិនឱ្យទៅដល់តំបន់ភាគខាងជើងដែលគំរាមកំហែងដោយគ្រោះទុរ្ភិក្ស នោះទេ។
របាយការណ៍បង្ហាញថា ផ្លូវរបស់ក្បួនត្រូវបានរៀបចំ និងយល់ព្រមដោយទាំងអង្គការសហប្រជាជាតិ និងយោធាអ៊ីស្រាអែល មុននឹងចាប់ផ្ដើមប្រតិបត្តិការ។
របាយការណ៍នៃឧបទ្ទវហេតុផ្ទៃក្នុងដែលរៀបចំដោយ UNRWA ដែលជាទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះបឋមរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា ដែលត្រូវបានពិនិត្យដោយ CNN ផងដែរនោះ រៀបរាប់យ៉ាងលម្អិតថា ក្បួនរថយន្តដែលមានរថយន្តចំនួន ១០ គ្រឿង ឆាបឆេះនៅតំបន់ដែលអ៊ីស្រាអែល កាន់កាប់៕