ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទី ១៣ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលនឹងចូលជាធរមាននៅថ្ងៃទី ២៤ ខែកុម្ភៈនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគណនី X នៃប្រធានបែលហ្ស៊ិក សម្រាប់ក្រុមប្រឹក្សាសហភាពអឺរ៉ុប។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបទើបតែបានយល់ព្រមជាគោលការណ៍លើកញ្ចប់ទណ្ឌកម្មទី ១៣ ក្នុងក្របខ័ណ្ឌនៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ កញ្ចប់នេះគឺជាផ្នែកមួយនៃការអនុម័តយ៉ាងទូលំទូលាយដោយសហភាពអឺរ៉ុប។ ការសម្រេចនេះនឹងឆ្លងកាត់នីតិវិធីជាលាយលក្ខណ៍អក្សរ និងត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃទី ២៤ ខែកុម្ភៈ ខាងមុខ។ នេះបើតាមប្រធាន EU បានប្រកាស។
យោងតាមប្រភពបានឱ្យដឹងថា នេះគឺជាកញ្ចប់ទណ្ឌកម្មទន់ខ្សោយបំផុតមួយ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។ វារួមបញ្ចូលការចុះបញ្ជីខ្មៅបុគ្គល និងនីតិបុគ្គលប្រមាណ ២០០ មិនត្រឹមតែមកពីប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានពីរដ្ឋដៃគូរុស្ស៊ីមួយចំនួនផងដែរ រួមទាំងប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលសហភាពអឺរ៉ុបសង្ស័យថាបានចូលរួមក្នុងវិធានការសេដ្ឋកិច្ចរបស់ទីក្រុងម៉ូស្គូ ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។
នៅពេលដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅថ្នាក់រដ្ឋមន្ត្រី ទណ្ឌកម្មត្រូវតែបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវការរបស់ EU ដើម្បីចូលជាធរមានផងដែរ៕