អ៊ីស្រាអែល​បាញ់​ផ្លោង​ម៉ី​ស៊ី​ល​នៅ​ក្រុង​ដា​ម៉ាស​សម្លាប់​ជន​ស៊ីវិល​យ៉ាងតិច ២​នាក់ និង​របួស​ច្រើ​នាក់​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​ទៅលើ​អគារ​លំនៅដ្ឋាន​មួយ​ក្នុង​ទីក្រុង Damascus ។ នេះ​បើ​យោងតាម​ការផ្សាយ​ប៉ុស្តិ៍​ទូរទស្សន៍ Al Mayadeen ខណ​អ្នករងរបួស​ជាច្រើន​នាក់​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ក្នុង​តំបន់​។​

មុននេះ ទូរទស្សន៍ Al Ikhbaria របស់​ប្រទេស​ស៊ី​រី បាន​រាយការណ៍​ថា កងកម្លាំង​ការពារ​អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ទៅលើ​សង្កាត់ Kafar Souseh នៅ​ភាគ​និរតី​នៃ​រដ្ឋធានី ដោយបាន​បំផ្លាញ​អគារ​លំនៅដ្ឋាន​មួយចំនួន​ផងដែរ​៕

Related posts