រដ្ឋ​មួយ​នៅ​អាមេរិក សម្រេច​ដក​ឈ្មោះ​លោក Trump ចេញពី​ការបោះឆ្នោត​រើស​ប្រធានាធិបតី​បឋម​

CNN បាន​រាយការណ៍​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump ត្រូវបាន​ដក​ឈ្មោះ​ចេញពី​សន្លឹកឆ្នោត​បឋម​នៅក្នុង​រដ្ឋ Illinois ។​

ការសម្រេចចិត្ត​ដែល​ចេញ​ដោយ​ចៅក្រម លោក Tracie R. Porter គឺ​ផ្អែកលើ​ផ្នែក​ទី ៣ នៃ​វិសោធនកម្ម​លើក​ទី ១៤ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។ វិសោធន​កម្មនេះ គឺ​ហាមប្រាម​អ្នក​ដែល​ស្បថ​ថា​នឹង​គាំទ្រ​រដ្ឋធម្មនុញ្ញ ហើយ​មិន​ឲ្យ​ចូលរួម​ក្នុងការ​បះបោរ​ណាមួយ​នោះទេ​។

វិសោធនកម្ម​នេះ​ត្រូវ​បានផ្តល់​សច្ចាប័ន បន្ទាប់ពី​សង្គ្រាមស៊ីវិល​ឆ្នាំ ១៨៦១-៦៥ ក្នុង​គោលបំណង​រឹតបន្តឹង​សិទ្ធិ​របស់​អ្នកនយោបាយ​មកពី​ភាគខាងត្បូង​។ ទោះជា​យ៉ាងណា សេចក្តីសម្រេច​នេះ​ត្រូវបាន​គេ​ទុក​ឲ្យ​រង់ចាំ​ការប្តឹង​ឧទ្ធរណ៍​។​
គួរ​បញ្ជាក់ថា កាលពី​ចុងខែ​មករា កន្លងទៅ ក្រុមប្រឹក្សា​បោះឆ្នោត​រដ្ឋ Illinois ធ្លាប់បាន​បដិសេធ​ជា​ឯកច្ឆ័ន្ទ​ចំពោះ​ចលនា​ទាមទារ​ឱ្យ​ដក​ឈ្មោះ លោក Trump ចេញពី​សន្លឹកឆ្នោត​ផងដែរ​៕

Related posts