មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញមកប្រកាសតាមរយសារផ្លូវការមួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់លោកថា របប Zionist អ៊ីស្រាអែលដ៏អាក្រក់ជួរជាតិនឹងត្រូវដាក់ទណ្ឌកម្មនៅដៃអ្នកក្លាហានរបស់យើង យើងនឹងសងសឹកវិញ ហើយអ្នកនឹងមិនរួចខ្លួននោះទ្បើយ។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនោះ បានថ្លែងថា អ៊ីស្រាអែលដែលបានវាយប្រហារតាមអាកាស ហើយបានសម្លាប់ឆ្មាំបដិវត្តចំនួនប្រាំ៧រូប ដែលក្នុងនោះមានឧត្តមសេនីយ៍២នាក់នៅឯឧបសម្ព័ន្ធស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Damascus នោះ នឹងរងនូវទណ្ឌកម្មដោយចៀសមិនរួច ហើយអ្នកក្លាហានរបស់យើងនឹងឆ្លើយតបឲ្យសក្តិសមទៅនឹងអ្វីដែលអ្នកបានប្រព្រឹត្ត៕