ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាលា​មធ្យម​វិចិត្រសិល្បៈ​រៀបចំ​ពិធី​ស្រង់​ព្រះ និង​កម្មវិធី​ផ្សេងៗ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

សាលា​មធ្យម​វិចិត្រសិល្ប​:​បានរៀបចំ​ពិធី​ស្រង់​ព្រះ និង​កម្មវិធី​ផ្សេងៗ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រោម​វត្តមាន លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ក្រៅពី​ពិធី​ស្រង់​ព្រះ ក៏មាន​ការរៀបចំ​ពិធី​ស្រង់ទឹក​ជូន​ព្រឹទ្ធាចារ្យ​ចាស់ៗ ដែលជា​សាស្ត្រាចារ្យ វីរ​សិល្បករ សរុប​ប្រមាណ​ចំនួន​៧០​រូប​ផងដែរ​។​

ពិធី​នោះ​ក៏មាន​ការរៀបចំ​ស្តង់​ពិព័រណ៍​សាលា​ជំនាញ​ទាំង​៥ ស្តង់​ទទួល​ការបរិច្ចាគ​សៀវភៅ នៃ​ការិយាល័យ​បណ្ណាល័យ ព្រមទាំង​ស្តង់​សិប្បកម្ម​នានា​ដែល​បានរៀបចំ​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី ព្រមទាំង​បាន​ចូលរួម​រីករាយ​កម្សាន្ត ប្រកបដោយ​ភាពស្និទ្ធស្នាល ស្នាមញញឹម ជាមួយ​មហាជន​និង​សិស្ស​បន្តវេន​ផ្នែក​សិល្ប​: វប្បធម៌ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​យើង​។​

សូមបញ្ជាក់​ជូន​ថា សាលា​មធ្យម​វិចិត្រសិល្ប​: ដែល​បាន​ប្រារព្ធ​កម្មវិធី​នេះ​ទ្បើង ដើម្បី​ជាការ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ និង​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ និង​ការយល់ដឹង​ពី​សិល្បៈ​វប្បធម៌​ដល់​សាធារណជន​ទូទៅ ក៏ដូចជា​ដើម្បី​បង្ហាញ​អំពី​ការបង្ហាត់បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ និង​ការហាត់​រៀន​របស់​សិស្សានុសិស្ស​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា