កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន

​បន្ទាយមានជ័យ ៖​នៅវេលា​ម៉ោង​០៧​និង​០០​នាទី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ១-​ឈ្មោះ ឡេង សក្កា (​ហៅ​សាក់​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន​ស្នាក់នៅ ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​,២.​ឈ្មោះ ហេវ សៀវ​ហូ​វ (​បៀក​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន សង្កាត់​ម្នាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​,៣.​ឈ្មោះ សាំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់​ចាស់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំ​ណែ​បក្ខពួក​ម្នាក់ទៀត​បានរ​ត់​គេចខ្លួន បាត់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់ អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ធួន វិសាល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បានឱ្យដឹងថា កាលពី​វេលា​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ចំនួន​០១​គ្រឿង ឌុប​ប្រពន្ធ​មកពីផ្សារ និង​បាន​ទុក​ម៉ូតូ​នៅមុខ​បន្ទប់​ជួល​ដែល​រូប​ខ្លួន​ស្នាក់នៅ​ចំណុច​ខាងលើ​រួច​ហូបបាយ​ជាមួយ​ប្រពន្ធ​កូន ហើយ​សម្រាក​លង់លក់ លុះដល់​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​ដដែល ពេល​ចេញពី​បន្ទប់​ស្រាប់តែ​បាត់​ម៉ូតូ និង​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​សិរីសោភ័ណ​។

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​លោក​បាន​ដឹកនាំ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ចុះ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា និង​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៤ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ​បក្ខពួក​ម្នាក់ទៀត​បានរ​ត់​គេចខ្លួន បាត់ និង​បាន​ចាប់យក​វត្ថុតាង ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ចំនួន​០១​គ្រឿង​(​ប្រគល់ជូន​ជនរងគ្រោះ​វិញ​),២.​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ បាត់ដំបង 1AH-0240 ចំនួន​០១​គ្រឿង​(​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​) ហើយ​នាំមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ព្រមទាំង​ធ្វើតេស្ត​ទឹកនោម លើ​ជនសង្ស័យ​ទាំង​០៣​នាក់ ឃើញ​មាន​សារធាតុ​ញៀន​។

ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ ជនសង្ស័យ បាន​ឆ្លើយ​សារ ភាព​ថា ពួកខ្លួន​ពិត ជាប់​ពាក់ព័ន្ធ​លើ​ករណី​លួច​ម៉ូតូ និង​ប្រើប្រាស់​ដោយ​ខុ ស​ច្បាប់​នូវ​សារធាតុ ញៀន ពិតប្រាកដ​មែន​។ ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើនេះ ដោយ មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយ នៅ​រសៀល​ថ្ងៃ ព្រ​ហ ស្ប​តិ៍ ទី​០៤ ខែមេសា ឆ្នាំ ២០២៤​នេះ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

Related posts