អុញ​នោះ​៖ ភេរវ​ករ​ដែល​បាញ់សម្លាប់​រង្គាល​នៅ​រុស្ស៊ី សារភាពថា អ៊ុយ​ក្រែ​ន ជួល​ពួកគេ​ម្នាក់ៗ ១ ម៉ឺន​ដុល្លារ ឲ្យ​ធ្វើ​រឿងនេះ​

ក្រុម​ភេរ​វករ ដែល​បើក​ការបាញ់ប្រហារ​សម្លាប់​ជន​ស៊ីវិល​រង្គាល​នៅ​កន្លែង​ប្រគុំ​តន្ត្រី​មួយកន្លែង​ជិត​ទីក្រុង​មូ​ស្គូ សារភាពថា បុរស​ម្នាក់​ឈ្មោះ Saifullo បាន​ទាក់ទង​ពួកគេ ហើយ​សន្យា​ផ្ដល់ប្រាក់​ក្នុង​ម្នាក់ៗ ១០,៩៨៤ ដុល្លារ សម្រាប់​ប្រតិបត្តិការ​នេះ ។​

ជនជាប់ចោទ​ម្នាក់ បាន​និយាយ ក្នុងអំឡុងពេល​សួរចម្លើយ​ថា លោក Saifullo បាន​ប្រាប់​យើង​ឱ្យទៅ​អ៊ុយ​ក្រែ​ន ទៅ​ទីក្រុង​គៀវ ។ ពួកគេ​នឹង​ផ្តល់ប្រាក់​ឱ្យ​យើង​ចំនួន ១ ម៉ឺន ដុល្លារ នៅ​ទីនោះ​។​

ជនជាប់ចោទ បន្តថា យើង​បាន​ទៅ​ទីក្រុង​គៀវ ជា​កន្លែង​ដែល​យើង​ត្រូវ​រង់ចាំ​យកលុយ ខណ លោក Saifullo និយាយថា ភ្នាក់ងារ​នឹង​រង់ចាំ​យើង​នៅ​ទីនោះ ពោលគឺ​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​នឹង​ជួយ​យើង​ឆ្លងកាត់​ព្រំដែន ទៅដល់​ទីក្រុង​គៀវ​៕

Related posts