ក្រសួង​ធនធានទឹក ជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា សម្ពាធ​ទាប​គ្របដណ្ដប់​មកលើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
* សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C​។ ខ្យល់​បក់​មកពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។ តំបន់​ភាគ​ពាយ័ព្យ និង​អាគ្នេយ៍​អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​១០%​។​

២.​តំបន់​ខ្ពង់រាប ៖
* សីតុណ្ហភាព​អប្បបរមា​២៦°C និង​សីតុណ្ហភាព​អតិបរមា​៣៨°C​។ ខ្យល់​បក់​មកពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម​៣,៥​ម៉ែត្រ​/​វិនាទី​។ តំបន់​ភាគ​ឦសាន​អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​៥%​។​

៣.​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៦°C​។ ខ្យល់​បក់​មកពី​ទិសនិរតី​មាន​ល្បឿន មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។ អាចមាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​៥%​។​
* រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕

Related posts