ណៃពិដោ៖ ប្រភពផ្លូវច្បាប់ បានឲ្យដឹងថា តុលាការពិសេសដែលបង្កើតឡើងដោយយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានកាត់ទោសលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំបន្ថែមទៀតពីបទចោទប្រកាន់អំពើពុករលួយ។
ចាប់តាំងពីយោធា បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ ២០២១ និងដាក់ឃុំឃាំងក្នុងផ្ទះ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋរាប់សិប និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៦ ឆ្នាំ។
សេចក្តីសម្រេចចុងក្រោយនេះ នាំឱ្យលោកស្រី ជាប់ពន្ធនាគារសរុប ១១ (.ភ្នំពេញថ្មី.) ឆ្នាំ ហើយប្រសិនបើត្រូវបានកាត់ទោសគ្រប់បទចោទប្រកាន់ លោកស្រី អាចប្រឈមមុខនឹងការជាប់ពន្ធនាគារលើសពី ១៥០ ឆ្នាំ ខណអ្នកគាំទ្ររបស់លោកស្រី និយាយថា ការចោទប្រកាន់លើលោកស្រីគឺសុទ្ធតែហេតុផលនយោបាយ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការសម្រេចរបស់តុលាការពិសេសក្នុងក្រុងណៃពិដោ នៅថ្ងៃពុធនេះ គឺជាការលើកដំបូងទាក់ទងនឹងការចោទប្រកាន់បទអំពើពុករលួយ ដោយអតីតទីប្រឹក្សារដ្ឋវ័យ ៧៦ ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទញុះញង់ ការរំលោភលើបទប្បញ្ញត្តិនៃមេរោគឆ្លងកូវីដ ១៩ និងមូលនិធិខុសច្បាប់ walkie-talkies ៕