កីឡា ៖ ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid បាននឹងកំពុងពង្រឹងខ្លនក្នុងការប្រជែងពាន Ballon d’Or របស់ Lionel Messi នៅឆ្នាំនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះរកបាន២គ្រាប់ក្នុងការប្រកួតរវាង Manchester City ទល់នឹង Real Madrid ដែលជាការប្រកួតក្របខណ្ឌ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ដែល Real Madrid ចាញ់ Man City ៣ ទល់នឹង ៤។ ២គ្រាប់របស់ Benzema នេះបានធ្វើឲ្យរូបគេស៊ុតបញ្ចូលទីសរុប៤១គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ប្រកួតផងដែរ។
យ៉ាងណាមិញក្រោយចប់ការប្រកួតអ្នកគាំទ្របាល់ទាត់នាំគ្នាបង្ហោះសារកោតសរសើរថាអតីតកីឡាករ Lyon រូបនេះថាល្អជាង Messi ទៅទៀត ហើយខ្សែប្រយុទ្ធរូបនេះគឺសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះណាស់៕