ឧ​ត្ត​ម​សេនីយ៍​កំពូល​អ៊ុយ​ក្រែ​ន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​វាយប្រហារ​រប​ស់​រុស្ស៊ី

ប្រភព​មួយ​បាន​ប្រាប់​ភ្នាក់ងារ​ថា លោក Valery Zaluzhny នឹង​មិនអាច​បញ្ជា​កង​កម្លាំង​របស់ Kiev បន្តទៀត​បានទេ ដោយសារ​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។​

ប្រភព​សន្តិសុខ​បាន​ប្រាប់​សារពត៌មាន RIA Novosti ថា ឧ​ត្ត​ម​សេនីយ៍ Valery Zaluzhny អគ្គមេបញ្ជាការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ដែល​បាន​បាត់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ព្រោះតែ​គាត់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នៅក្នុង​ការវាយប្រហារ​រ​បស់​រុស្ស៊ី​នៅ​ជិត​ទីក្រុង Kherson ។​

ប្រភព​បាន​អះអាងថា ឧ​ត្ត​ម​សេនីយ៍​បានទទួល​ការវះកាត់​ខួរក្បាល ខណដែល​ការ​ព្យាករ​របស់​គ្រូពេទ្យ​ថា បុរស​វ័យ ៤៩ ឆ្នាំ​រូបនេះ​នឹងមាន​ជីវិត​។ ប៉ុន្តែ​នឹងមិន​អាចបំពេញ​តួនាទី​ជា​មេបញ្ជាការ​បាន​បន្តទៀត​ទេ​៕

Related posts