ប៊ែកឡាំង៖ លោកឧត្តមសេនីយ Christian Freuding ប្រធានក្រុមការងារដែលទទួលខុសត្រូវក្នុងការសម្របសម្រួលជំនួយដល់អ៊ុយក្រែននៅក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា អាជ្ញាធរអាល្លឺម៉ង់រំពឹងថានៅឆ្នាំ ២០២៤ នេះ យើងនឹងទទួលបានបុគ្គលិកយោធាអ៊ុយក្រែនប្រហែល ១០,០០០ នាក់ មកបណ្ដុះបណ្ដាល។
លោក បានប្រាប់កាសែត Welt am Sonntag ថា តួលេខនេះអាចនឹងកើនឡើង ប្រសិនបើស្ថានភាពកាន់តែតានតឹង។ ឆ្លើយសំណួរអំពីផែនការរបស់សហភាពអឺរ៉ុបក្នុងការផ្ទេរការបណ្តុះបណ្តាលទៅកាន់អ៊ុយក្រែន លោក Freuding បានសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រូវបានពិភាក្សានៅពេលនេះទេ។
ក្នុងពេលជាមួយគ្នានេះ បើតាមលោក បានបញ្ជាក់ថា ផែនការបណ្ដុះបណ្ដាលក្នុងប្រទេសអ៊ុយក្រែន ដោយផ្ទាល់គឺពិបាក ដោយសារការរារាំងពីរុស្ស៊ី កង្វះការគាំទ្រផ្លូវអាកាស និងបញ្ហាការពារដែនអាកាស ហើយនេះជាមូលហេតុចម្បង៕