ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​រយ​:​ពេល​៣​ថ្ងៃ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ប្រៀបធៀប​ឆ្នាំ​២០២៣

​ខេត្តរតនគិរី​៖ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​~​វៀតណាម​រយ​:​ពេល​៣​ថ្ងៃ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មានការ​ថយចុះ​ខណ​:​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​យ៉ាងច្រើន បញ្ហា​ក្នុងការ​បើកបរ​នៅលើ​ដងផ្លូវ​ជាតិ​។​

​ប៉ុន្តែ​អ្នកបើកបរ​មួយចំនួន​តូច​នៅ​មិនទាន់​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅឡើយ​ទេ ពោល គឺ​នៅពេល​កំពុង​បើកបរ​ដៃ​កាន់​មើល​ទូរស័ព្ទ ហើយ​ពេល​បត់​ឆ្វេង​,​ស្តាំ​មិនបាន​កាច់​ភ្លើង​ស៉ី​ញូ​នោះឡើយ ជា​កត្តា​ដែល​ផ្តើមចេញពី​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទាំងនេះ​។

​គួរបញ្ជាក់​ផងដែរ​ថា យោងតាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​ចូលឆ្នាំ​ចិន​និង​វៀតណាម​រយ​:​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០១​ករណី ម៉ូតូ​បុក​និង​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់ រីឯ​មធ្យោបាយ​ទាំងសងខាង​បាន​រង​ការខូចខាត​ផងដែរ​។​

​របាយការណ៍​បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២៣​ដូចគ្នា​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​០២​លើក​
-​មនុស្ស​ស្លាប់ ថយចុះ​ចំនួន​០២​នាក់​
-​មនុស្ស​របួសធ្ងន់ ថយចុះ​ចំនួន​០១​នាក់​
-​មនុស្ស​របួសស្រាល កើនឡើង​ចំនួន​០១​នាក់​។​

​ទន្ទឹម​ហ្នឹង​ការថយចុះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នា​បុណ្យចូលឆ្នាំ​ចិន​~​វៀតណាម មន្ត្រីនគរបាល​ចរាច​រណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​ប្រើប្រាស់​ទោចក្រយានយន្ត​និង​យានយន្ត មេត្តា​បើកបរ​មានការ​ប្រុងប្រយ័ត្ន កុំ​វ៉ា​ជែង​ត្រង់ចំណុច​ផ្លូវ​គ្រោះថ្នាក់​(​កែង​)​ពេល​បើកបរ​កុំ​ផ្ទុក​គ្រឿង​ស្រវឹង​ជាប់​នឹង​ខ្លួន​ជៀសវាង​មាន​ហានិភ័យ​ដល់​អ្នកដទៃ​៕

Related posts