រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ចូល​មន្ទីរពេទ្យ ដោយ​សង្ស័យថា​មាន​បញ្ហា​ប្លោកនោម​

វ៉ាស៊ីនតោន​៖ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សង្ស័យថា​មាន​បញ្ហា​ប្លោកនោម​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បញ្ច​កោណ លោក Patrick Ryder ។​

សេចក្តីថ្លែងការណ៍ បាន​លើកឡើងថា អគ្គសេនាធិការ​ចម្រុះ សេត​វិមាន និង​សភា​អាមេរិក ត្រូវបាន​ជូនដំណឹង នៅ​ម៉ោង​ប្រហែល ២ និង ២០ រសៀល (​ម៉ោង​ក្នុងស្រុក​) កាលពី​ថ្ងៃអាទិត្យ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​

យោងតាម​លោក Ryder បញ្ជាក់ថា លោក Austin នៅតែ​បន្ត​មុខងារ និង​ភារកិច្ច​នៅ​ការិយាល័យ​របស់លោក ដោយ​បន្ថែមថា អនុ​លេខា​ត្រៀម​រួចរាល់​ដើម្បី​បំពេញ​មុខងារ និង​ភារកិច្ច​របស់​រដ្ឋលេខា​ធិ​ការ​ការពារជាតិ ប្រសិនបើ​ចាំបាច់​៕

Related posts