រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានផ្ទេរមុខងារ និងភារកិច្ចរបស់លោក ទៅឱ្យអនុប្រធានលោកស្រី KathleenHicks អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយលេខាធិការសារព័ត៌មានបញ្ចកោណ លោក Patrick Ryder ។
សេចក្តីថ្លែងការណ៍ លើកឡើងថា សភា ត្រូវបានជូនដំណឹង នៅថ្ងៃនេះ ពានក់ព័ន្ធនឹងស្ថានភាពជំងឺរដ្ឋមន្ត្រី និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក Ryder បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសង្ស័យថាមានបញ្ហាប្លោកនោម៕