រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក សម្រេច​ផ្ទេរសិទ្ធិ​ទៅឱ្យ​អនុប្រធាន អំឡុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក Lloyd Austin បាន​ផ្ទេរ​មុខងារ និង​ភារកិច្ច​របស់លោក ទៅឱ្យ​អនុប្រធាន​លោកស្រី KathleenHicks អំឡុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​លេខាធិការ​សារព័ត៌មាន​បញ្ច​កោណ លោក Patrick Ryder ។​

សេចក្តីថ្លែងការណ៍ លើកឡើងថា សភា ត្រូវបាន​ជូនដំណឹង នៅថ្ងៃនេះ ពាន​ក់​ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​រដ្ឋមន្ត្រី និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

លោក Ryder បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Austin ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយ​សង្ស័យថា​មាន​បញ្ហា​ប្លោកនោម​៕

Related posts