លោកឧត្តមសេនីយ Carsten Breuer បានអះអាងថា ប្រទេសអាល្លឺម៉ង់ គួរតែបង្កើនកម្លាំងយោធារបស់ខ្លួន ដើម្បីត្រៀមសម្រាប់ជម្លោះដែលអាចកើតមានជាមួយរុស្ស៊ី ក្នុងរយៈពេល ៥ ឆ្នាំ។
លោក បានអំពាវនាវឱ្យមានការផ្លាស់ប្តូរចិត្តគំនិតនៅក្នុងសង្គមអាល្លឺម៉ង់ ដោយទទូចថាប្រទេសជាតិ ត្រូវការបង្កើតការទប់ស្កាត់ដែលអាចជឿទុកចិត្តបាន។
នៅក្នុងបទសម្ភាសន៍ជាមួយ Welt am Sonntag ដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យ លោក Breuer បានអះអាងថា លទ្ធភាពនៃការប្រឈមមុខដាក់គ្នាខាងយោធាជាមួយទីក្រុងមូស្គូ គឺខ្ពស់បំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។
លោក ក៏បានព្យាករណ៍ថា ប្រសិនបើខ្ញុំធ្វើតាមអ្នកវិភាគ ហើយឃើញសក្តានុពលគំរាមកំហែងផ្នែកយោធាមកពីប្រទេសរុស្ស៊ី នោះមានន័យថា ៥ ទៅ ៨ ឆ្នាំ ជាពេលវេលារៀបចំសម្រាប់ពួកយើង។
លោក Breuer ដែលបម្រើការជាអគ្គអធិការកិច្ចរបស់ស្ថាប័ន Bundeswehr បានអះអាងថា នេះមិនមានន័យថានឹងមានសង្គ្រាមនៅពេលនោះទេ។ ប៉ុន្តែវាអាចទៅរួច៕