ស្លាប់​៥​នាក់ និង​របួស​១៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរព​សិ​ទិ្ធ ប្រជែង​គ្រោះថ្នាក់ និង​ស្រវឹង​៕

Related posts