អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ សហការគ្នា​រៀបចំ​កែលម្អ​ស្ថានីយ​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ​

​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ សហការគ្នា​កែលម្អ និង​រៀបចំ​ប្រែក្លាយ​ស្ថានីយ​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ ឱ្យទៅជា​ស្ថានីយ​បណ្តុះ​កូនឈើ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​អភិរក្ស និង​បង្កើន​ពូជ​រុក្ខជាតិ​កម្រ ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់ ក្នុង​គោលបំណង​ចែកជូន​ក្រសួង​/​ស្ថាប័ន និង​សាធារណជន​យកទៅ​ដាំ​នៅ​សៀមរាប​-​អង្គរ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ទូទាំងប្រទេស​ដោយ​ឥត​បង់ថ្លៃ​។​

​គម្រោង​សហការ​នេះ​សំដៅលើ​ការរៀបចំ​ប្លង់​និង​ផែនការមេ ការលើកកម្ពស់​ទេសភាព​វប្បធម៌​ដោយ​រុះរើ​សំណង់​មិន​រៀបរយ​ចេញ រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ ជួសជុល​រហាត់ទឹក​ឱ្យ​ដំណើរការ​ឡើងវិញ កែលម្អ​សោភ័ណភាព អនាម័យ បរិស្ថាន និង​សម្បទា​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ការដាក់ឱ្យ​ដំណើរការ​ស្ថានីយ​នេះ​ទាំងមូល​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕
​អត្ថបទ និង​រូបភាព​៖ នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​

Related posts