ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ដាក់ឈ្មោះ​ខ្សែប្រយុទ្ធ​រូបនេះ ដើម្បី​ជំនួស​តំណែង Mbappe

​កីឡា ៖ ក្លិប Paris Saint-Germain បានដាក់​ឈ្មោះ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford របស់​ក្លិប Manchester United គឺជា​កីឡាករ​កំពូល​ក្នុង​បញ្ជី​សម្រាំង ដើម្បី​នាំយកមក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ដែល​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ​។​

​យោងតាម​របាយការណ៍​ពី​កាសែត The Times បាន​រាយការណ៍​ថា ទីប្រឹក្សា​បាល់ទាត់​របស់ PSG លោក Luis Campos បានដាក់​ឈ្មោះ Rashford ជា​អ្នក​ជំនួស​តំណែង Mbappe ហើយ​តាម​ទស្សនៈ​យុទ្ធសាស្ត្រ ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​រូបនេះ​មាន​សមត្ថភាព​ដូចគ្នា​នឹង Mbappe ដើម្បី​បំពេញ​ផ្នែក​ខាងស្តាំ​នៃ​តំបន់​ខ្សែប្រយុទ្ធ​របស់ PSG​។​

PSG ទំនង​ត្រូវ​ចាយលុយ​ច្រើន​ដើម្បី​នាំយក Rashford ដែល​ទើបតែ​បន្ត​កុងត្រា​ថ្មី​ជាមួយ Man United កាលពី​រដូវ​កាល​មុន មកកាន់​ទឹកដី Parc des Princes ខណៈដែល​កុងត្រា​ថ្មី​របស់គេ​មាន​សុពលភាព​រហូតដល់​ចុងខែ​មិថុនា ឆ្នាំ​២០២៨៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា