ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងវប្បធម៌នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌ តាមតំបន់”លើកទី២នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ពីថ្ងៃទី២ ដល់ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា​ នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យ​ទី​៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។

ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរ, ការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជន, កម្មវិធីដាល់អំបុកនិងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះជាច្រើនទម្រង់ដូចជា ការសម្តែងចាប៉ីដងវែង, ការសម្តែងល្ខោនបុរាណ (ខេត្តកណ្តាល), ការបង្ហាញគុនល្បុក្កតោ (ខេត្តកំពត), ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង), ការបង្ហាញទេពកោសល្យរបស់ក្រុមសិល្បៈអង្គការអេពិកអាត (ខេត្តកំពត), និងការសម្តែងយីកេអង្គឃ្លៃ (ស្រុកឈូក ខេត្តកំពត) ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀត។

សូមអញ្ជើញទស្សនាដោយសេរី ចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង ១១:00នាទីយប់៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា