ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លីបង់ ប្រកាសថាការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល កាន់តែទៅមុខហើយ

ក្រុម Hezbollah នៃប្រទេសលីបង់ បានប្រកាសពីដំណាក់កាលថ្មីក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចលនានេះ នៅលើបណ្តាញ Telegram ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា នឹងមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង នៅប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយអ៊ីស្រាអែល ដែលមិនអាចប្រកែក ។

ចលនានេះ បានបន្តទៀតថា ទាហាន និងមន្ត្រីអ៊ីស្រាអែលយ៉ាងហោចណាស់ ៥៥ នាក់ស្លាប់ និងរបួសជាង ៥០០ នាក់ទៀតក្នុងការប្រយុទ្ធគ្នានៅប្រទេសលីបង់ ចាប់តាំងពីដើមខែតុលា រួមទាំងបរិក្ខារយោធាមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងនឹងអង្គភាព Hezbollah ក្នុងប្រទេសលីបង់ អំឡុងពេលដែលខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងទីតាំងយោធារបស់ចលនានេះ។ ជាលទ្ធផលនៃការវាយប្រហារ បានសម្លាប់អគ្គលេខាធិការ Hezbollah លោក Hassan Nasrallah នៅទីក្រុង Beirut កាលពីថ្ងៃទី ២៧ ខែកញ្ញា ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា