ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បិទវិទ្យស្ថានអប់រំទាំងអស់ក្នុងខេត្តភាគខាងកើតរបស់ប៉ាគីស្ថាន ដោយសារសិស្សនាំគ្នាធ្វើបាតុកម្ម

អាជ្ញាធរនៅក្នុងខេត្ត Punjab ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថាន បានបញ្ជាឱ្យបិទវិទ្យាស្ថានអប់រំទាំងអស់ នៅថ្ងៃសុក្រនេះ ខណដែលសិស្សានុសិស្ស ធ្វើបាតុកម្ម បន្ទាប់ពីមានរបាយការណ៍អំពីការរំលោភក្នុងបរិវេណមហាវិទ្យាល័យ កាន់តែរីករាលដាលតាមអ៊ីនធឺណិត ។

 វិធានការបិទសាលារៀន និងសាកលវិទ្យាល័យនេះប៉ះពាល់ដល់កុមារ និងសិស្សពេញវ័យប្រមាណ ២៦ លាននាក់នៅក្នុងខេត្ត Punjab ភាគខាងកើត។

ការតវ៉ាបានផ្ទុះឡើង នៅក្នុងទីរួមខេត្ត Lahore បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សព្វផ្សាយថា និស្សិតស្រីម្នាក់ត្រូវគេចាប់រំលោភក្នុងបន្ទប់ក្រោមដីនៃសាកលវិទ្យាល័យ Punjab College for Women កាលពីចុងសប្តាហ៍ ។

ទន្ទឹមនោះ ប៉ូលីស មហាវិទ្យាល័យ និងរដ្ឋបាលខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ គ្មានជនណាម្នាក់ចេញមុខមកទទួលខុសត្រូវស្តីសម្រាប់ព័ត៌មានតាមអ៊ីនធឺណិតនេះនៅឡើយទេ ។

 ចាប់តាំងពីពេលនោះមក ការតវ៉ា បានរីករាលដាលដល់សកលវិទ្យាល័យនៅទូទាំងខេត្ត Lahore ក៏ដូចជាទីក្រុង Rawalpindi ជិតរដ្ឋធានី Islamabad ដោយក្រុមនិស្សិត ចោទប្រកាន់អាជ្ញាធរថាមានការបិទបាំងពាក់ព័ន្ធករណីនេះ ។

កាលពីថ្ងៃសុក្រ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុង Rawalpindi លោក Syed Khalid Mehmood Hamdani បាននិយាយថា មនុស្សចំនួន ៣៨០ នាក់ត្រូវចាប់ខ្លួនពីបទបំផ្លិចបំផ្លាញ និងការដុតបំផ្លាញការតវ៉ានៅក្នុងទីក្រុង ហើយការស៊ើបអង្កេតកំពុងបន្ត៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា