ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Trump ថា Zelenskyy ជាមេក្លោងនាំឲ្យមានសង្គ្រាមជាមួយរុស្ស៊ី

លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះការចាប់ផ្តើមសង្រ្គាមរបស់ប្រទេសនោះជាមួយរុស្ស៊ី ។

លោក Trump ទំនងជានឹងផ្លាស់ប្តូរនូវគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ប្រសិនបើលោក ឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា។

អតីតប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះ បានរិះគន់លោក Zelenskyy ជារឿយៗ សម្រាប់ការស្នើសុំជំនួយយោធាអាមេរិក រាប់ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងឆ្នាំ ២០២២ ។

លោក Trump ក៏បានថ្កោលទោសមេដឹកនាំអ៊ុយក្រែនចំពោះការបរាជ័យក្នុងការស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូ ។

លើសពីនេះទៅទៀត លោក ស្នើអ៊ុយក្រែនបើអាចប្រគល់ដីខ្លះរបស់ខ្លួនទៅឱ្យរុស្ស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាព ហើយសម្បទានទីក្រុងគៀវ ចាត់ទុកថាមិនអាចទទួលយកបាន  ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា