ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ហ្វាំ​ង​ឡង់ ប្រកាន់​ជំហរ​មិន​ឲ្យ​អាមេរិក​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ នៅលើ​ទឹកដី​ខ្លួន​ឡើយ​

លោកនាយក​រដ្ឋមន្ត្រី Petteri Orpo បាន​និយាយថា អាជ្ញាធរ​ហ្វាំ​ង​ឡង់ មើលឃើញថា មិនចាំបាច់​ដាក់ពង្រាយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក នៅលើ​ទឹកដី​របស់ខ្លួន​នោះទេ​។​

នាយករដ្ឋមន្ត្រី​រូបនេះ បាន​និយាយ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ប៉ូឡូញ Rzeczpospolita ថា មិនចាំបាច់​មានការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​នៅ​ហ្វាំ​ង​ឡង់​ទេ ពីព្រោះ​ណា​តូ អនុវត្ត​កិច្ចព្រមព្រៀង​ទប់ស្កាត់​នុយក្លេអ៊ែរ ។​

លោក បានចង្អុលបង្ហាញ​ថា អាវុធ​នុយក្លេអ៊ែរ​ដែល​ដាក់ពង្រាយ​រួចហើយ​ក្នុងប្រទេស​មួយចំនួន​នៃ​សម្ព័ន្ធមិត្ត​គឺ​គ្រប់គ្រាន់ ដើម្បី​ធានា​សន្តិសុខ​របស់​ណា​តូ​។

យ៉ាងណាក៏ដោយ យោងតាម​នាយករដ្ឋមន្ត្រី អះអាងថា ហ្វាំ​ង​ឡង់ កំពុង​ត្រៀមខ្លួន ដើម្បី​ចូលរួម​ក្នុងការ​រារាំង​ការគំរាមកំហែង​ដ៏​មាន​សក្ដានុពល​ចំពោះ​សម្ព័ន្ធភាព ជាមួយនឹង​អាវុធ​ធម្មតា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា