ជា​រឿង​អាម៉ាស់​៖ អង់គ្លេស បរាជ័យ ២ លើក​ជាប់ៗ​គ្នា ខាតបង់​ប្រាក់​ខ្ទង់លាន​ដុល្លារ ក្នុងការ​ធ្វើតេស្ត​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាមុជទឹក

ចក្រភព​អង់គ្លេស បរាជ័យ​ជា​លើក​ទី ២ ក្នុង​ការបាញ់​សាកល្បង​នូវ​មី​ស៊ី​ល Trident ពី​នាវាមុជទឹក​ប្រភេទ Royal Navy ខណ​ការធ្វើ​តេស្ត​ចុងក្រោយ​បំផុត​ធ្វើឡើង លើ​នាវា HMS Vanguard នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។​

គ្រាប់​រ៉ុក្កែត booster របស់​មី​ស៊ី​ល បាន​ធ្លាក់​ក្នុង​សមុទ្រ ជិត​កន្លែង​បាញ់​បង្ហោះ​។ នេះ​បើ​យោងតាម The Sun ដែល​បាន​រាយការណ៍​ពី​ដំណើរ​ការខុស​ប្រក្រតី​នេះ​។ នេះ​ជា​រឿង​អាម៉ាស់​ខ្លាំង​សម្រាប់​ទាំង​ចក្រភព​អង់គ្លេស និង​អាមេរិក ដែល​ផលិត​មី​ស៊ី​ល Trident ។​

គួរ​បញ្ជាក់ថា ការសាកល្បង​មី​ស៊ី​ល Trident របស់​អង់គ្លេស នេះ​គឺ​ខាតបង់​ក្នុង​ទំហំ​ដ៏​ធំ ដោយសារតែ​តម្លៃ ខណ​តម្លៃ​នៃ​មី​ស៊ី​ល​នីមួយៗ​គឺ​ប្រហែល ១៧ លាន​ផោន​៕

Related posts