យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយបញ្ជាក់ថា “ ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។ សម្តេចបន្តថា “ ឯកឧត្តមថាក់ ស៊ីនទោះបីមានជម្ងឺក៍បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ុង អ៊ីង កូនស្រីពៅនិងជាប្រធានគណបក្សភឿថៃផងដែរ។
សម្តេចតេជោ បានបន្ថែមថា” ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ុង អីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤និង១៥មិនា២០២៤ខាងមុខ។
សម្តេចបញ្ជាក់ទៀតថា “ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុសនិងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ៕