ដំណើរ​ទស្សនកិច្ច​ពិនិត្យ​ការរៀន និង​បង្រៀន នៅ​សាលាបឋមសិក្សា អ្នកឧកញ៉ា​មហា​ភក្ដី ហ៊ុន នាង ល្វា សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​ក្រុមការងារ ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ចុះ​ទស្សនកិច្ច​ពិនិត្យ​ការរៀន និង​បង្រៀន នៅ​សាលាបឋមសិក្សា អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ល្វា សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែ​អំណរគុណ និង​លើកទឹកចិត្ត ចំពោះ​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក៏ដូចជា​អ្នកអាណាព្យាបាល​សិស្ស ដែល​បាន​ចូលរួមចំណែក​ជ្រោមជ្រែង​ដល់​ដំណើរការ​របស់​សាលារៀន​។

​សាលារៀន​ត្រូវ​រៀបចំ​បណ្ណាល័យ​ស្តង់ដា ដែលមាន​សៀវភៅ សម្រាប់​អាន​ទាំង ៦​កម្រិត និង​ជំរុញ​សកម្មភាព​អំ​ណាន​ក្នុង​បណ្ណាល័យ និង​គ្រូបង្រៀន លើ​វិធីសាស្ត្រ​អំ​ណាន​ក្នុង​បណ្ណាល័យ​។ គណៈ​គ្រប់គ្រង​សាលា គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល​សិស្ស ត្រូវ​ទម្លាប់​ឱ្យ​កូន​អាន​សៀវភៅ​គ្រប់ពេលវេលា ទីកន្លែង​៕
២៧ កុម្ភៈ ២០២៤ | រាជធានី​ភ្នំពេញ​

Related posts