អ៊ីស្រាអែល កំពុង​វាយលុក​ក្រុង​មួយ​ក្នុង​តំបន់ West Bank ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​

កងទ័ព​អ៊ីស្រាអែល កំពុង​វាយលុក​ទីក្រុង Jenin នៅ​តំបន់ West Bank របស់​ប៉ា​ឡេ​ស្ទី​ន ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ឧបករណ៍​ធុន​ធ្ងន់​។ នេះ​បើ​យោងតាម​ប៉ុស្តិ៍​ទូរទស្សន៍ Al Mayadeen របស់​ប្រទេស​លី​បង់ បាន​រាយការណ៍​។​

យោងតាម​ប្រភព បញ្ជាក់ថា យោធា​អ៊ីស្រាអែល កំពុងធ្វើការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ជាមួយ​កម្លាំង​តស៊ូ​ប៉ា​ឡេ​ស្ទី​ន ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយចំនួនធំ​កំពុង​ហោះហើរ​នៅលើ​មេឃ​ក្នុង​ទីក្រុង ហើយ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ កំពុង​ត្រូវ​បំផ្លាញ​ដោយ​ការ​ឈូសឆាយ​របស់​កងទ័ព​ធុន​ធ្ងន់​។​

គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​មជ្ឈិមបូព៌ា នៅ​ថ្ងៃទី ៧ ខែតុលា​ឆ្នាំ ២០២៣ នៅពេលដែល​ពួក​សកម្មប្រយុទ្ធ​មកពី​ចលនា​ប៉ា​ឡេ​ស្ទី​ន​រ៉ាឌីកាល់​ដែលមាន​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប ហា​ម៉ាស ធ្វើការ​វាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​លើ​ទឹកដី​អ៊ីស្រាអែល ពី​តំបន់​ហ្គា​ហ្សា​ដោយ​សម្លាប់​អ្នករស់នៅ​តាម​ព្រំដែន​អ៊ីស្រាអែល និង​ចាប់​ចំណាប់ខ្មាំង​រួមទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​៕

Related posts