ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកជំនាញការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​ពិនិត្យ​ការងារ​តាម​ការដ្ឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ដ្រ​អង្គរ និង​សំបូរ​ព្រៃ​គុក ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤ ចុះ​ពិនិត្យ​ការងារ​តាម​ការដ្ឋាន​មួយចំនួន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួមមាន ស្ពាន​ហាល​ខាងលិច​មុខ​ប្រាសាទ​អង្គរ​វ​ត្ត្ត ច្រាំង​ក​សិន្ធុ​ខាងជើង​ឆៀង​ខាងកើត ខ្លោងទ្វារ​ខាងកើត បង្កាន់ដៃ​នាគ​ខាងត្បូង រួត​ទី​២ ប៉ម​ខាងជើង​ឆៀង​ខាងកើត ស្រះ​ទឹក​ខាងត្បូង ប្រាសាទតាព្រហ្មកិល និង​ប្រាសាទភ្នំបាខែង​។

​ការចុះពិនិត្យ​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​ស្វែងយល់​អំពី​ដំណើរការ​ជួសជុល អភិរក្ស​នានា និង​ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​ជំនាញ​ខ្មែរ​អំពី​កិច្ចការ​ផ្សេងៗ​ដែល​កំពុង​ធ្វើ នឹង​ត្រៀម​ទៅ​ពេលអនាគត​៕
​អត្ថបទ​៖ ឆាយ ផាន់​នី​
​រូបភាព​៖ លោក ភោគ ជា​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា