មូស្គូ៖ ស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ បានព្រមានថា ពួកជ្រុលនិយម កំពុងរៀបចំផែនការវាយប្រហារនៅក្នុងរដ្ឋធានីរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
បេសកកម្មការទូត បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ស្ថានទូតកំពុងតាមដានរបាយការណ៍ដែលថាពួកជ្រុលនិយម ដែលមានផែនការកំណត់គោលដៅប្រមូលផ្តុំដ៏ធំមួយនៅទីក្រុងមូស្គូ ដោយរួមបញ្ចូលការប្រគុំតន្ត្រីលាយឡំផ្សេងៗ ផងដែរ។
ស្ថានទូត បានជំរុញឱ្យពលរដ្ឋអាមេរិក នៅទីនោះរក្សាការប្រុងប្រយ័ត្ន និងតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ព័ត៌មានថ្មីៗ ខណមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការជូនដំណឹងនេះទេ។ អាជ្ញាធររុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីជូនដំណឹងនេះនៅឡើយទេ៕