រដ្ឋាភិបាលនៃប្រទេសហៃទី កំពុងបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន និងបម្រាមគោចរពេលយប់ ដើម្បីព្យាយាមទប់ស្កាត់ការវាយប្រហារដោយក្រុមក្មេងទំនើង។
បម្រាមគោចររយៈពេល ៣ ថ្ងៃដំបូង ត្រូវបានប្រកាស កាលពីចុងសប្តាហ៍មុន ប៉ុន្តែក្រុមក្មេងទំនើង បន្តវាយលុកប៉ុស្តិ៍ប៉ូលីស និងស្ថាប័នរដ្ឋផ្សេងទៀតនៅពេលយប់ ខណដែលប៉ូលីសជាតិរបស់ហៃទី ព្យាយាមទប់ស្កាត់អំពើហិង្សាជាមួយនឹងបុគ្គលិក និងធនធានមានកម្រិត។
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Ariel Henry បានហោះទៅកាន់ព័រតូរីកូ បន្ទាប់ពីក្រុមប្រដាប់អាវុធ ឡោមព័ទ្ធអាកាសយានដ្ឋានអន្តរជាតិ ដោយរារាំងលោក មិនឱ្យត្រឡប់មកវិញ៕