កីឡា ៖ លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនក្នុងការពិចារណាត្រឡប់ទៅ Chelsea វិញនៅមុនរដូវកាល ២០២៤-២៥។
គ្រូបង្វឹងសញ្ជាតិអាល្លឺម៉ង់វ័យ៥០ឆ្នាំរូបនេះបច្ចុប្បន្នកំពុងដឹកនាំក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ប៉ុន្តែ ត្រូវបានបញ្ជាក់ថាលោកនឹងចាកចេញពីតួនាទីរបស់លោកនៅពេលបញ្ចប់រដូវកាលនេះ។
Bayern កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea រូបនេះដោយឈរលេខ២ក្នុងតារាង Bundesliga ដោយតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ចំនួន១០ ពិន្ទុ។
ជាមួយនឹងក្រុម Bayern ស្ទើរតែបាត់បង់ពានរង្វាន់លីគអាល្លឺម៉ង់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១២ ខណៈដែល ភាពជោគជ័យ៣-០ លើក្រុម Lazio ក្នុងវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារគឺមានសារៈសំខាន់ជាពិសេសណាស់ក្លិបក្នុងការប្រជែងពានរដូវកាលនេះ។
យោងតាមគេហទំព័រ Bild របស់អាឡឺម៉ង់បានឲ្យដឹងថា លោក Tuchel នឹងពិចារណាត្រលប់ទៅកាន់ Stamford Bridge វិញក្នុងរដូវក្តៅ បន្ទាប់ពីចាកចេញពីមុខតំណែងរបស់លោកនៅកីឡដ្ឋាន Allianz Arena ។ របាយការណ៍នេះបានអះអាងថា ថ្នាក់ដឹកនាំ Chelsea យល់ឃើញថាពួកគេអាចមានកំហុសក្នុងការបណ្តេញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នៅដំណាក់កាលដំបូងនៃរដូវកាល 2022-23 ។
ម្ចាស់ភាគហ៊ុនជនជាតិអាមេរិកលោក Todd Boehly បានសម្រេចចិត្តចែកផ្លូវជាមួយ Tuchel បន្ទាប់ពីស្នាក់នៅក្លឹបនេះបានត្រឹមតែ ៤ ខែ ដោយជំនួសកន្លែងគ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះគឺលោក Graham Potter ៕