យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ២ រូប គឺលោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករងអន្តោប្រវេសន៍ ត្រូវបានបន្ថយឋានន្តរសក្តិ មកត្រឹមពលបាលត្រី និងលោកឧត្តមសេនីយ៍ទោ សុខ បូរ ក៏ត្រូវបន្ថយឋានន្តរសក្តិ មកត្រឹមពលបាលត្រីផងដែរ។
គួរកត់សម្គាល់ថា តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មកគេឃើញមានការសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរសក្តិកងកម្លាំងជាបន្តបន្ទាប់ ក្នុងនោះក៏មានការបណ្តេញចេញពីក្របខណ្ឌថែមទៀត ក្រោមហេតុផលពាក់ពន្ធ័អំពើពុករលួយ មិនគោរពវិនយ័កងកម្លាំង និងបទល្មើសផ្សេងៗទៀត៕