ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ន៍ ៥​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែលជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ជួបជុំគ្នា ដើម្បី​ធ្វើការ​ពិនិត្យ​នូវ​សមិទ្ធផល ចំណុច​ខ្វះខាត និង បញ្ហា​ប្រឈម ក្នុងការ​អនុវត្ត​ការងារ​កន្លងមក ព្រមទាំង​ពិភាក្សា​ផ្លាស់ប្តូរ​មតិយោបល់ និង ឧ​ត្ត​មា​នុ​វត្ត ដែលជា​ធាតុ​ចូល សម្រាប់​លើក​ទិសដៅ​អនុវត្ត​ការងារ​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​ជូន​ជាតិ​មាតុភូមិ ។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​រំឭក​នឹក​ដល់​គុណូបការៈ ប្រកបដោយ​ក្តី​កតញ្ញូ​ដ៏​ជ្រាលជ្រៅ បំផុត​ជូន​ចំពោះ​អតីត​យុវជន​កម្ពុជា ដែល​បាន​ស្ម័គ្រចិត្ត​តស៊ូ​លះបង់​ជីវិត សាច់​ស្រស់ ឈាម​ស្រស់ ដោយបាន​ចាប់ផ្តើម​ចលនា​តស៊ូ​រំដោះជាតិ ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​ផុតពី​ជ្រោះ​មរណៈ ហើយ​បាន​បន្ត​ការពារ ស្តារ និង​អភិវឌ្ឍ​ប្រទេស រហូតមកដល់​ពេលបច្ចុប្បន្ន ។

​សម្តេច​ធិបតី បានធ្វើការ​ចង្អុលបង្ហាញ​ថា យុវជន​បាន និង កំពុង ដើរតួនាទី​ស្នូ ល និង​ចូលរួម​បុព្វហេតុ​ជាតិ​មាតុភូមិ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​រី​កច​ម្រើ ន លើ គ្រប់​វិស័យ តាមរយៈ​ការបន្ត​ថែរក្សា សមិទ្ធផល​យុវ ជន​ជំនាន់​មុន​ប ន្ស​ល់ ទុក កសាង​សមិទ្ធផល​វិជ្ជមាន​បន្ថែម ព្រមទាំង​រៀបចំ​មូ ល​ដ្ឋា​ន​រឹង​ម៉ាំ​ស​ម្រា ប់​ជំនាន់​ក្រោយ​ទៀត ក្នុងន័យនេះ ស​.​ស​.​យ​.​ក​. មាន​ភារកិច្ច​ចម្បង​ក្នុ ង​ការបង្កើត​វិធីសាស្ត្រ​ទាក់ទាញ​សមានចិត្ត ភាព​ច្នៃ​ប្រតិដ្ឋ និង បត់បែន ដើម្បី​អាច​បំផុស​យុវជន​ឱ្យ​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ ដោយ​កាន់​ដៃ​គ្នា​ដើរ​លើ​វិថី​នៃ​សន្តិភាព ឆ្ពោះទៅរក​ការអភិវឌ្ឍ​រីកចម្រើន ក្នុង​ស្មារតី​សាមគ្គីភាព​រឹងមាំ​នៃ​មហា​គ្រួសារ​យុវជន​កម្ពុជា ព្រមទាំង​កសាង​សង្គម​ទំនើប​មួយ​ដ៏​រឹងមាំ មាន​ឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់ ដែលជា​គន្លឹះ​ក្នុងការ​ពង្រឹង​ខឿនសេដ្ឋកិច្ច​ជាតិ ។ ទន្ទឹមនេះ បន្ត​ស្មារតី ឆន្ទៈ និង សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ ដែលជា​មូលដ្ឋាន​ប្រកបដោយ​ឥទ្ធិពល​ជា​វិជ្ជមាន ក្នុង​ការអប់រំ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​យុវជន​យើង នៅ​គ្រប់ មជ្ឈដ្ឋាន​ឱ្យចូល​រួម​បន្ត​ពូន​ជ្រំ និង​កសាង​ប្រទេសជាតិ ស្រឡាញ់​ទឹកដី និង​មាតុភូមិ តាមរយៈ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោណ​‐​ដំណាក់កាល​ទី ១ ដោយ​រួមបញ្ចូល​នូវ «​កម្មវិធី​គោលនយោបាយ​» និង «​វិធានការ​គន្លឹះ​» សំខាន់ៗ ដែល​បានកំណត់​ទិសដៅ និង​ជា​អាទិភាព ក្នុងការ​ដឹកនាំ សំដៅ​ឈានឆ្ពោះ​ទៅដល់​ការសម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ជា​ប្រទេស​ចំណូល​ខ្ពស់ ។​

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី បានធ្វើការ​កោតសរសើ រ​ចំពោះ​កិច្ច ខិតខំ​ប្រឹងប្រែង យក​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី និង​ធនធាន​របស់ ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក​. គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​សមាជិក សមាជិកា​គ្រប់រូប ចាប់តាំងពី​ថ្នាក់កណ្ដាល​រហូតដល់​ថ្នាក់មូលដ្ឋាន ដែល​បាន​ចូលរួម​អនុវត្ត​បា ន​យ៉ាង​ពេញលេញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ «​ផែនការ​យុទ្ធសាស្ត្រ​យុ វជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨» ដែល​នេះ​ពិតជា​បាន ឆ្លុះបញ្ចាំង​នូវ​ស្មារតី​សាមគ្គី​ឯកភាពគ្នា​ដ៏​រឹងមាំ ប្រកបដោយ​ភាតរភាព រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ និង​មានការ​បេ្ត​ជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការបន្ត​ជ្រោង ខ្ពស់​ទង់​ចលនា​យុវជន ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា