ក្រសួងការពារជាតិរបស់ប្រទេសទួរគីបានឲ្យដឹងកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខទួរគីបានបំផ្លាញគោលដៅក្រុមភេរវកម្ម PKK ចំនួន ២៧ រួមទាំងកន្លែងលាក់ខ្លួន រូងភ្នំ និងទីជម្រកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រសួងការពារជាតិបានបញ្ជាក់នៅលើ X ថាគោលដៅនៅក្នុង Metina, Zap, Gara, Kandil និង Hakurk ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាស។ ក្រសួងដដែលបានបន្ថែមថា យើងនឹងមិនអនុញ្ញាតឱ្យឈាមនៃទុក្ករបុគ្គលហូរទៅដោយឥតប្រយោជន៍នោះឡើយ។
ក្រុមភេរវករ PKK តែងតែលាក់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំការវាយប្រហារឆ្លងព្រំដែនក្នុងទីក្រុង នៃប្រទេសទួរគី។ នៅក្នុងយុទ្ធនាការភេរវកម្មជាង ៣៥ ឆ្នាំរបស់ខ្លួនប្រឆាំងនឹងប្រទេសទួរគី ក្រុមភេរវកម្ម PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយ ទួរគី សហរដ្ឋអាមេរិក និង EU បានទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សជាង ៤០,០០០ នាក់ រួមទាំងស្ត្រី កុមារ និងទារកផងដែរ៕