ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋមន្ត្រីការបរទេស​ទួរគី ថា ជម្លោះ​អ៊ុយ​ក្រែ​ន នឹងមិន​បញ្ចប់​ក្នុងឆ្នាំនេះ​ទេ ហើយ​ឲ្យ​អឺរ៉ុប ប្រុងខ្លួន​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​ទួរគី លោក Hakan Fidan អះអាងថា អរិភាព​រវាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​គៀវ បានប្រែក្លាយ​ទៅជា​សង្គ្រាម​នៃ​ការបំផ្លាញ ដែល​លោក និយាយថា គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៃ​ការព្រួយបារម្ភ​សម្រាប់​ទួរគី ផងដែរ​។​

លោក Fidan បាន​លើកឡើងថា តាម​យុទ្ធសាស្ត្រ យើង​មានការ​ព្រួយបារម្ភ​អំពី​ការពង្រីក​ជម្លោះ ចូលទៅក្នុង​តំបន់ ហើយ​នេះ​អាចជា​ដំណើរការ​ចាប់ផ្តើម​ដោយ​ការនិយាយ ហើយ​បន្ទាប់មក​ប្រែ​ទៅជា​សកម្មភាព តែម្ដង​។ លោក ក៏បាន​ព្រមាន​អឺរ៉ុប​ថា គួរតែមាន​ការព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន ជា​ចម្បង​។​

គួរ​បញ្ជាក់ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បានអូសបន្លាយ​អស់​រយៈពេល​ជិត ៣ ឆ្នាំ មកហើយ ដោយ​គិត​ចាប់ពី​ចុងខែ​កុម្ភៈ ឆ្នាំ ២០២១ មក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា