ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជន​សកម្មប្រយុទ្ធ​៣​នាក់​ដែល​រៀបចំ​ផែនការ​បំផ្ទុះ​ភេរវកម្ម​នៅ​ភាគខាងត្បូង​រុស្ស៊ី​ត្រូវបាន​បង្ក្រាប​

មជ្ឈមណ្ឌល​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម (NAC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​សកម្មប្រយុទ្ធ​បីនាក់​ដែល​បានរៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ត្រូវបាន​ឃុំខ្លួន​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​ទីក្រុង Dagestan ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី​។​

សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​នេះ​រចនាសម្ព័ន្ធ​សន្តិសុខ​បាន​ឃាត់ខ្លួន​ក្រុម​ភេរវកម្ម​បីនាក់​នៅ​តំបន់ Makhachkala និង​តំបន់ Kaspiysk ដែល​រៀបចំ​ផែនការ​ឧក្រិដ្ឋកម្ម​ភេរវកម្ម​មួយចំនួន​នៅ​តំបន់ តែ​ត្រូវ​បរាជ​យ័ ។​

ក្រុម​បង្ក្រាប​បានធ្វើ​ការឆែកឆេ​រ​ពួក​ភេរ​វករ ហើយ​បាន​រកឃើញ​អាវុធ​ស្វ័យប្រវត្តិ និង​អាវុធយុទ្ធភណ្ឌ​ផ្សេងៗ​ទៀត រួមទាំង ឧបករណ៍​បំផ្ទុះ​ដែល​ត្រៀម​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ និង​ការិយាល័យ​។​

ស្ថាប័ន NAC បានកត់សម្គាល់​បញ្ជាក់​ថា គ្មាន​នរណាម្នាក់​បានរ​ង​គ្រោះថ្នាក់​ក្នុងចំណោម​ជន​ស៊ីវិល ឬ​បុគ្គលិក​អនុវត្ត​ច្បាប់ ឬក៏​កា​រប​ង្រា​ប​ដ៏​ភ័យខ្លាច​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា