នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ដែលរួមមាន / ១-លោកឧត្តមសេនីយ៍ឯក អាត់ បូនី អត្តលេខ ៦៧៦០៥, ២-លោកឧត្តមសេនីយ៍ឯក អេង គីមហៃ អត្តលេខ ៧៣៥៨៦ និង ៣-លោកឧត្តមសេនីយ៍ឯក ឈីវ មង្គល អត្តលេខ ៧៦៩៩៩ ទទួលបានការសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ទៅជា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ ។ នេះបើយោងតាមអនុក្រឹត្យលេខ ១១៧អនក្រ.តត ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ៕