ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលក្រុង​ប៉ារីស​៖ អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស្ស មិន​ត្រូវបាន​ស្វាគមន៍​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឡើយ​

កីឡា​៖ អភិបាលក្រុង​ប៉ារីស លោកស្រី Anne Hidalgo បាន​និយាយ​កាលពី​ម្សិលមិញ​ថា អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស្ស “​មិន​ត្រូវបាន​ស្វាគមន៍​” នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​រដ្ឋធានី​បារាំង​នៅ​ឆ្នាំនេះ​នោះទេ​។​

«​ខ្ញុំ​ចង់​ប្រាប់​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស្ស​ថា ពួកគេ​មិន​ស្វាគមន៍​នៅ​ទីក្រុង​ប៉ារីស​ទេ​។ ខ្ញុំ​ក៏​ចង់​ប្រាប់​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​ថា យើង​គាំទ្រ​ពួកគេ​ខ្លាំងណាស់​»​។ លោកស្រី Hidalgo បានលើកឡើង​បែបនេះ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​គៀវ ជា​កន្លែង​ដែល​លោកស្រី​បាន​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ហ្វឹកហាត់​សម្រាប់​អត្ត​ព​លិ​ក​អ៊ុយ​ក្រែ​ន​។

​អត្ត​ព​លិ​ក​រុស្ស៊ី​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួត​នៅ​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ដែល​ដំណើរការ​ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ប៉ុន្តែ​សម្រាប់តែ​អត្ត​ព​លិ​ក​អព្យាក្រឹត​ប៉ុណ្ណោះ​។ ប្រទេស​ទាំងពីរ​ត្រូវបាន​ហាមឃាត់​ពី​ការចូលរួម​ក្នុង​ពិធី​បើក​ដែល​នឹង​ប្រព្រឹត្តទៅ​នៅលើ​ដង​ទន្លេ​សេន Seine កណ្តាល​ទីក្រុង​ផងដែរ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា