ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជប៉ុន សម្រេច​ផ្តល់​មូលនិធិ​ដល់ទី​ភ្នាក់ងារ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​របស់ UN ឡើងវិញ ក្រោយ​ផ្អាក​ដោយសារ​បុគ្គលិក​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​

ទីក្រុង​តូ​ក្យូ បាន​ដក​ប្រាក់​ពី​ទីភ្នាក់ងារ​នេះ បន្ទាប់ពី​ការចោទប្រកាន់​របស់​អ៊ីស្រាអែល កាលពី​ខែមករា​ថា បុគ្គលិក​មួយចំនួនរ​បស់ UNRWA ជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​ថ្ងៃទី ៧ ខែតុលា​។​

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោកស្រី Yoko Kamikawa បាន​និយាយថា ប្រទេស​ជប៉ុន នឹង​លុបចោល​ការផ្អាក​លើ​ការរួមចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ដល់ UNRWA និង​ផ្តល់ជំនួយ ខណដែល​ធានា និង​បញ្ជាក់​ពី​ភាពសមស្រប​នៃ​មូលនិធិ​របស់​ប្រទេស​ជប៉ុន​។​

ទន្ទឹម​នោះ មន្ត្រី​វិទ្យុ FM ជាន់ខ្ពស់​មួយរូប ក៏បាន​លើកឡើងថា ប្រទេស​ជប៉ុន មិន​អាចធ្វើ​អត្ថាធិប្បាយ​លើ​ភាពត្រឹមត្រូវ​នៃ​ការចោទប្រកាន់​របស់​អ៊ីស្រាអែល អំពី​ការជាប់​ពាក់ព័ន្ធ​របស់ UNRWA នឹង​ព្រឹត្តិការណ៍​ថ្ងៃទី ៧ ខែតុលា ដោយសារតែ​ការស៊ើបអង្កេត​ដែល​កំពុង​បន្ត ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា