ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ នេះ បានបើកសមយ័ប្រជុំលើកទី១ សម្រាប់នីតិកាលទី៥ ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានព្រឹទ្ធសភា។
យោងតាមការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ គឺបានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៥ នេះ៕