បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បាននិយាយថា រដ្ឋផ្ញើលិខិតមួយ កាលពីថ្ងៃអង្គារ ទៅកាន់អគ្គលេខាធិការ លោក Antonio Guterres ដោយស្នើសុំឱ្យមានការពិចារណាជាថ្មីអំពីពាក្យសុំចូលជាសមាជិករបស់ខ្លួន។
បេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីនរូបនេះ លើកឡើងនៅក្នុងសំបុត្រមួយថា ខ្ញុំមានកិត្តិយសក្នុងការស្នើសុំឱ្យមានការពិចារណាឡើងវិញចំពោះពាក្យសុំនេះដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងអំឡុងខែ មេសា ឆ្នាំ ២០២៤ ។
លោក បានបន្ថែមថា លោកនឹងដឹងគុណ ប្រសិនបើលោក Guterres បញ្ជូនសំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕