ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តាមពិត អាមេរិក ព្រមាន​អាជ្ញាធរ​រុស្ស៊ី ឲ្យ​ប្រយ័ត្ន​មុន ២ សប្ដាហ៍ មុនពេល​កើតមាន​ការបាញ់ប្រហារ​ភេរវកម្ម​នៅ Crocus

សហរដ្ឋអាមេរិក បាន​ព្រមាន​អាជ្ញាធរ​រុស្ស៊ី ២ សប្តាហ៍ មុន​ការវាយប្រហារ​ភេរវ​ករ​នៅ​សាលាក្រុង Crocus ថា កន្លែង​តន្ត្រី​អាចជា​គោលដៅ​នៃ​ការវាយប្រហារ​ភេរវកម្ម​។ នេះ​បើ​យោងតាម​កាសែត Washington Post បាន​រាយការណ៍ ដោយ​ដកស្រង់​សម្តី​មន្ត្រី​អាមេរិក​ដែល​ដឹង​ពី​បញ្ហា​នេះ​។​

កាសែត​ដដែល បាន​បន្ថែមថា ជាង ២ សប្តាហ៍​មុនពេល​ភេរ​វករ​ធ្វើការ​វាយប្រហារ​បង្ហូរ​ឈាម​នៅ​ជាយក្រុង​មូ​ស្គូ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រាប់​មន្ត្រី​រុស្ស៊ី​ថា សាលាក្រុង Crocus ដែលជា​កន្លែង​ប្រគុំ​តន្ត្រី​ដ៏​ពេញនិយម គឺជា​គោលដៅ​ដ៏​គ្រោះថ្នាក់​មួយ​។​

យោងតាម​កាសែត The Washington Post ព័ត៌មាន​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​រុស្ស៊ី មួយថ្ងៃ​មុនពេល​ស្ថានទូត​អាមេរិក នៅ​ទីក្រុង​មូ​ស្គូ ចេញ​ការព្រមាន​កាលពី​ថ្ងៃទី ៧ ខែមីនា ដល់​ជនជាតិ​អាមេរិក​ឱ្យ​ជៀសវាង​ការប្រមូល​ផ្តុំគ្នា​ដ៏​ធំ​នៅក្នុង​ទិដ្ឋភាព​នៃ​ការវាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតមាន​នៅក្នុង​រដ្ឋធានី​រុស្ស៊ី​។​

គួរ​បញ្ជាក់ថា ចំនួន​អ្នកស្លាប់ ដោយសារ​ការវាយប្រហា​រ​ភេរវកម្ម​ក្នុង​កន្លែង​ប្រគុំ​តន្ត្រី នៅ​ពិត​រដ្ឋធានី​រុស្ស៊ី បាន​កើន​ឡើងដល់ ១៤៥ នាក់ ខណ​ភេរ​វករ ក៏​ចាប់បាន​ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា