ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ជាតិ​អប្សរា បន្ត​រៀបចំ​កៅអី​ឈើ​នៅក្រោម​ម្លប់ឈើ​តាម​បរិវេណ​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​

​ក្រុមការងារ​ត្រួតពិនិត្យ​សេវាកម្ម​ទេសចរណ៍​រប​ស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​រៀបចំ​កៅអី​ឈើ​បន្ថែមទៀត ក្រោម​ម្លប់ឈើ​ដ៏​ត្រឈឹងត្រឈៃ​នៅតាម​បរិវេណ​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោក ប៊ូ ផា​នេ​ត ប្រធាន​ក្រុមការងារ​រៀបចំ បានឱ្យដឹងថា ដោយ​កំណើន​ភ្ញៀវទេសចរ​ចូលចិត្ត​អង្គុយ​សម្រាក​ក្រោម​ម្លប់ឈើ កំឡុងពេល​ទស្សនា​ប្រាសាទ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​នៅក្នុង​រដូវក្តៅ​នេះ​ផង ទើប​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​កៅអី​ឈើ​បន្ថែម​ក្រោម​ម្លប់ឈើ​ត្រឈឹងត្រឈៃ​នៅតាម​បរិវេណ​ប្រាសាទ​នានា ក្នុង​គោលបំណង​ជួយ​សម្រួល​ឱ្យ​ភ្ញៀវទេសចរ ដែល​ដើរចេញ ឬ​ចូល​ទស្សនា អាច​អង្គុយ​សម្រាក​ពី​ការនឿយហត់​។

​លោក ប៊ូ ផា​នេ​ត បន្តថា ទេសចរ​អាច​អង្គុយ​គយគន់​ទេសភាព​ប្រាសាទ​នៅក្រោម​ម្លប់ឈើ ពិសេស​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែលមាន​វ័យ​ចំណាស់​។ មាន​កន្លែង​អង្គុយ​សម្រាក​នៅពេល​រដូវ​ក្ដៅ អាច​កាត់បន្ថយ​ជំងឺ​ខ្យល់គរ និង​ជំងឺ​ផ្លូវដង្ហើម​។

​កាត់បន្ថយ​ការឈប់​សម្រាក​នៅក្នុង​ប្រាសាទ​ដែលនាំឱ្យ​កកស្ទះ ឬ​អង្គុយ​លើ​ថ្ម​ជាដើម​។ ជាពិសេស​នៅពេល​ចូលឆ្នាំ​ខាងមុខ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន មាន​កន្លែង​អង្គុយ​សម្រាក​សម្រាប់​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​៕
​អត្ថបទ​: លោក យី សុថា​
​រូបភាព​: ក្រុមការងារ​ត្រួតពិនិត្យ​សេវាកម្ម​ទេសចរណ៍​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា