ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់​ចាប់ផ្តើម​វាយប្រហារ​លើ​គោលដៅ​សំខាន់ៗ​របស់​យោធា​អ៊ីស្រាអែល​

អង្គភាព​ឆ្មាំ​បដិវត្តន៍​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន IRNA ថា ប្រទេស​អ៊ីរ៉ង់​បានចាប់ផ្តើម​ធ្វើការ​វាយប្រហា​រ​ដោយ​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​ជោគជ័យ​ប្រឆាំងនឹង​អ៊ីស្រាអែល​។ យោធា​របស់​សាធារណរដ្ឋ​ឥស្លាម​បាន​គ្រប់គ្រង​ការវាយលុក និង​បំផ្លាញ គោលដៅ​យោធា​សំខាន់ៗ​របស់​អ៊ីស្រាអែល តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ​។​

ការវាយប្រហារ​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​អ្វីដែល​ទីក្រុង​តេ​អេ​រ៉ង់​ហៅថា “​ឧក្រិដ្ឋកម្ម​ជាច្រើន​” ដែល​ប្រព្រឹត្ត​ដោយ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងលិច រួមទាំង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់​នៅ​រដ្ឋធានី​ដា​ម៉ាស​របស់​ប្រទេស​ស៊ី​រី​ផងដែរ​។ ការវាយប្រហារ​ដែល​បានកើត​ឡើង​នៅ​ថ្ងៃទី ១ ខែមេសា​កន្លងទៅ​បានសម្លាប់​មន្ត្រី ៧ នាក់​នៃ​កងកម្លាំង Quds របស់ IRGC រួមទាំង​ឧ​ត្ត​ម​សេនីយ៍​ពីរ​នាក់​របស់​អ៊ីរ៉ង់​ផងដែរ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល និង​លោកខាងលិច​បាន​រាយការណ៍​ថា ការវាយប្រហារ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​ពាក់ព័ន្ធ​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាង ១០០ គ្រឿង ។ កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) បាន​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​បាន​តាមដាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ចូលមក ហើយ​ស្ទាក់ចាប់​ពួកគេ​នៅ​កណ្តាល​អាកាស ដោយមាន​ជំនួយ​ពី​កងកម្លាំង​សម្ព័ន្ធមិត្ត​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​ផ្សព្វផ្សាយ​ឃ្លី​ប​ខ្លីៗ​ជាច្រើន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បង្ហាញ​ពី​ពេលវេលា​ដែល​មី​ស៊ី​ល​បាន​វាយប្រហារ​គោលដៅ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ខណដែល​គេ​ដឹងថា​បានមក​តាំង​ជាន​បន្ទាយ​យោធា​ដ៏​រឹងមាំ​នៅលើ​វាល​ខ្សាច់ Negev នៅ​ភាគខាងត្បូង​នៃ​ប្រទេស​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា